ពេលឈឺធ្ងន់ទើបនឹកដល់ម៉ែ
កាលដែលខ្លួននៅតូច ពេលឈឺម្តងៗ តែងមានម៉ែនៅថែរក្សារជានិច្ជ កូនឃើញមុខម៉ែជាប្រចាំ ម៉ែហួងហែងកូន ម៉ែសំរានមិនពេញភ្នែក ម៉ែទ្រាំអត់ងងុយនៅយាមកូន បបោសអង្អែលកូន នៅចាំពេលអោយបាយអោយទឹក អោយថ្នាំលេប និងនៅជួយកូនគ្រប់យ៉ាងពេលដែលកូនឈឺលំបាក ព្រមទាំងលួងចិត្តកូនដោយសន្យាអោយនូវអ្វីៗ តាមដែលកូនចង់បានទៀតផង ។
ម៉ែជាទីពំនឹងរបស់កូន ពេលដែលកូនមានទុកលំបាក សូម្បីកូនមានរូបរាងអបលក្ខណ៍យ៉ាងណាក៍ក្តី
ម៉ែក៍នៅតែស្រលាញ់អមទៅដោយក្តីអាណិតជានិច្ជ។ សេចក្តីស្រលាញ់របស់ម៉ែ គឺជាសេចក្តីស្រលាញ់ដ៍បរិសុទ្ធ ដូច្នេះហើយទើបដល់ពេលកូនមានជំង់ឹធ្ងន់ កូនតែងតែនឹករកម៉ែ!។
ម៉ែក៍នៅតែស្រលាញ់អមទៅដោយក្តីអាណិតជានិច្ជ។ សេចក្តីស្រលាញ់របស់ម៉ែ គឺជាសេចក្តីស្រលាញ់ដ៍បរិសុទ្ធ ដូច្នេះហើយទើបដល់ពេលកូនមានជំង់ឹធ្ងន់ កូនតែងតែនឹករកម៉ែ!។
- ត្រីនៅលើគោកបម្រះរកទឹក ចចកតែងនឹករកព្រៃស្មសាន
សត្វក្នុងទ្វីបលោកតែងរកសុខសាន្ត មិចអាចប្រៀបចិត្តម៉ែដែលនឹក ។
- នៅពេលភ្លៀងធ្លាក់រុក្ខជាតិខៀវខ្ចី បក្សាបក្សីខ្ញៀវខ្ញារពេលព្រឹក
ថ្ងៃក្តៅសត្វរកជ្រកក្រោមសន្លឹក ប្រៀបដូចកូននឹករកម៉ែពេលឈឺ ។
No comments: