រនោចបាំងខែស្នេហ៍បាត់ពន្លឺ
> រនោចបាំងខែស្នេហ៍បាត់ពន្លឺ ធ្វើឲ្យខ្ញុំឈឺពេញទ្រូងពឺតផ្សារ
រង់ចាំវេលានៅចុងសប្តាហ៍ ទាំងទឹកនេត្រាថាបានជួបភក្រ័ ។

>ឥឡូវប្រុសបងផ្ញើរសូរប្រាប់ថា រូបប្រុសរៀមរ៉ាថ្លៃមានធុរៈ
ធ្វើឲ្យដួងចិត្តអូនសែនអួលអាក់ ទឹកភ្នែកក៏ធ្លាក់ដោយមិនដឹងខ្លួន ។

>ទន្ទឹងទន្ទេញតែពាក្យចង់ជួប ធ្វើស្រែឲ្យរួចលួចបានជួបបង
មួយថ្ងៃពីថ្ងៃបន់ឲ្យរំលង វេលាកន្លងនឹងអាលសាងស្នេហ៍ ។

>សូមផ្តាំចិត្តនឹកតាមខ្យល់ពពក ដែលបក់ទៅមកក្បែរផ្ទះនួនល្អង
ខ្យល់នេះបញ្ជាក់ពីចិត្តអូនប៉ង ត្រូវការស្នេហ៍ស្នងថ្នាក់ថ្នមកាយា ។

>សូមស្លេះត្រឹមនេះមិនតសេចក្តី ការតាក់តែងខ្ចីថ្វីដៃនៅស្ទើរ
ទើបតែសាកល្បងចងឃ្លាខាងលើ មិនទាន់ចេះប្រើចួនឆ្លងវគ្គទេ ។

>ចំណាប់ចំនួនចុងចួននៅខ្សោយ ឃ្លាមុខឃ្លាក្រោយរកគ្នាមិនត្រូវ
សង្ឃឹមបងៗជួយកែតម្រូវ កុំឲ្យទុកនៅខុសបន្តទៀត ៕

By Sreypov SB
07.08.2015
07.08.2015
No comments: